«បណ្តេញចង្រៃ»យប់ឆ្លងឆ្នាំ មានរថយន្តដល់ទៅ៨៧៤គ្រឿងរងការដុតបំផ្លាញនៅបារាំង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin នៅថ្ងៃទី ១ខែមករាឆ្នាំ២០២០ បានប្រកាសថា ក្រុមជ្រុលនិយមបានដុតបំផ្លាញរថយន្តដែលចតនៅតាមផ្លូវរហូតដល់ទៅ ៨៧៤គ្រឿង ក្នុងយប់ឆ្លងឆ្នាំឈានចូលឆ្នាំ២០២២។
ចំនួនរថយន្តដែលរងការដុតបំផ្លាញនៅឆ្នាំនេះមានតិចជាងកាលពីឆ្នាំ ២០១៩ ដែលមានដល់ទៅជាង១៣០០គ្រឿងរងការដុតបំផ្លាញ ។ ប៉ុន្តែចំនួនជនសង្ឃ័យដែលចាប់ឃុំខ្លួនដើម្បីសួរចំឡើយកើនឡើងដល់ទៅ៤៤១នាក់ គឺច្រើនជាងកាលពីឆ្នាំ ២០១៩ ដែលមានតែ ៣៧៦នាក់។
រដ្ឋាភីបាលបារាំង បានដាក់ពង្រាយកម្លាំងសន្តិសុខការពារ រហូតដល់ទៅ ៩៥ពាន់នាក់ដើម្បីធានាសន្តិសុខសុវត្ថិភាព ក្នុងយប់ឆ្លងឆ្នាំ ។ នៅក្នុងឆ្នាំនេះពលរដ្ឋបារាំង បានទទួលឆ្នាំថ្មីក្នុងក្តីបារម្ភដោយមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ រហូតដល់ជាង ២សែននាក់ក្នុងមួយថ្ងៃ។
ការដុតបំផ្លាញរថយន្តនៅក្នុងប្រទេសបារាំង គឺជាការពេញនិយម ក្នុងការទទួលឆ្នាំថ្មី ។ ក៏ដូចជាបន្លំការធានារ៉ាប់រ៉ងឆ្លៀតឱកាសដុតរថយន្តដើម្បីទទួលបានការសងវិញពីក្រុមហ៊ុនធានារ៉ាប់រង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។