ថៃ ផ្ទុះ​អូ​មី​ក្រុង​ខ្លាំង បុគ្គលិក​ទាំងអស់ ចាប់ផ្តើម​ឲ្យ​ធ្វើការ​ពី​ផ្ទះ​ឡើងវិញ​!

​ថៃ​៖ ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍ នា​ថ្ងៃទី​៣ មករា ២០២២ បានចេញ​ផ្សាយ​ថា រាជរដ្ឋាភិបាល​ប្រទេស​ថៃ បានស្នើ​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា ដើម្បីឱ្យ​បុគ្គលិក​ទាំងអស់​ធ្វើការ​ពី​ផ្ទះ ខណៈដែល​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង កំពុង​កើនឡើង​ខ្លាំង​។​

​លោក Thanakorn អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​និយាយថា បុគ្គលិក​រដ្ឋ និង ឯកជន ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើ​ការ​ពី​ផ្ទះ រយៈពេល​យ៉ាងហោចណាស់ ១៤​ថ្ងៃ ជំនួស​ឱ្យ​ការ​មកកាន់​ការិយាល័យ​ដោយផ្ទាល់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ បំប្លែង​ថ្មី អូ​មី​ក្រុង​។​

​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ បាន​ចេញមុខ​អំពាវនាវ​ទៅដល់​អាជ្ញាធរ និង ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មេរោគ​កូ​វីដ អូ​មី​ក្រុង ក្រោយ​រកឃើញ​ជាង ១៥០០​ករណី កាលពី​ថ្ងៃទី ១ នៅ​មករា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close