មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀស ដោយសារទឹកជំនន់ វាយប្រហារនៅប្រទេសម៉ាឡេស៊ី
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី បាននិយាយថា រដ្ឋចំនួនប្រាំពីរក្នុងប្រទេសម៉ាឡេស៊ី បានរងគ្រោះដោយទឹកជំនន់ កាលពីថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ដោយធ្វើឱ្យចំនួនសរុបដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះឡើងដល់ជាង ១២៥.០០០នាក់។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋ Kelantan, Terengganu, Pahang, Johor, Malacca, Negeri Sembilan និង រដ្ឋ Sabah រងផលប៉ះពាល់ដោយទឹកជំនន់ ហើយមនុស្ស ៨.៧២៧ នាក់កំពុងទទួលជម្រកនៅមជ្ឈមណ្ឌលសង្គ្រោះចំនួន ១២៨ ។
មនុស្សសរុបចំនួន ១២៥.៤៩០ នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ទូទាំងប្រទេស ដែលក្នុងនោះមានអ្នកជម្លៀសចំនួន ១១៧.៧០០117 នាក់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។