សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងធំមួយភ្នាល់ប្រាក់លានរៀលនៅជើងភ្នំស្វាយ ក្រុងសិរីសោភ័ណ អត់ឃើញសមត្ថកិច្ចបង្រ្កាប
បន្ទាយមានជ័យ ៖ សង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងមានម្ចាស់ឈ្មោះ ផេ ចំណុចជិតជើងភ្នំស្វាយឬក៏ជិតស្ថានីយផ្សាយសំឡេងចំនួនបីស្ថានីយនាខាងជើងសាលាខេត្ត និង តុលាការខេត្ត និងក៏នៅជិតបន្ទាយយោធភូមិភាគ៥ ទិសទី១(បន្ទាយមានជ័យ ) ស្ថិតនៅ ក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលគេមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាបនោះទេ។
ប្រភពបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងជល់មាន់ បានស្កាត់មក ពីក្នុងក្រុងនិងពីស្រុកផ្សេងៗក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ពួកគេបានចតឡាន ពង្រាយ នៅតា មចិញ្ចើមផ្លូវនិងដីឡូត៍ ហើយក៏មានកន្លែងដាក់ផ្ញើម៉ូតូ យក លុយ ផងដែរ។អ្នកលេងក៏ នាំគ្នា ចូល ទៅ លេង ដ៏គគ្រឹកគគ្រេង។
អ្នកញៀនល្បែងបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់របស់ឈ្មោះ ផេ ។ សង្វៀននេះគេបើកឲ្យលេងចាប់ពីព្រឹកដល់យប់ (តាមថ្ងៃ) ហើយចាក់ភ្នាល់ចាប់ពីប្រាំលាន ដល់១០ លានរៀលក្នុងមួយគូ។នេះមិនរាប់ពីអ្នកចាក់ខាងក្រៅទេ ។
ឯលក្ខខណ្ឌសម្រាប់ភ្ញៀវចូលទៅលេង មុននឹងចូលលេងគឺត្រូវបង់លុយឱ្យម្ចាស់ទីតាំង ពីប្រាំពាន់ទៅមួយម៉ឺនរៀលក្នុងម្នាក់ៗ។
ពាក់ព័ន្ធករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺពីលោកអធិការនគរបាលក្រុងសិរីសោភ័ណបានទេនៅថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។