កម្ពុជា អាចមាន​ភ្លៀង ក្នុង​កម្រិត​ផ្សែង​ក្រូច និង​តំបន់​មាត់សមុទ្រ ក្នុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៥-១១ ខែមករា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី​២០-២២ °C
* សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ °C
* នៅ​ថ្ងៃទី ៦-៨ ខែមករា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ផ្សែង​ក្រូច នៅ​តំបន់​ទំនាប​ភាគខាងត្បូង​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៩-២១ °C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២ °C

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៩-៣១ °C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ២៩-៣១ °C
* នៅ​ថ្ងៃទី​៦-៩ ខែមករា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ផ្សែង​ក្រូច​ទៅ​ខ្សោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close