ចាប់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ទៀត ពាក់ព័ន្ធ​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២​នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​របាយការណ៍​ពី​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​វៀតណាម និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន ១៨១​គីឡូ និង ៣៧០​ក្រាម​។​

​យោងតាម​របាយការណ៍​ដែល​ទើប​ចេញ បានឱ្យដឹងថា កាលពី​យប់ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ កម្លាំង​ជំនាញ បាន​ចុះបង្ក្រាប​ករណី “​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ចំនួន​០៣​គោលដៅ ឃាត់ខ្លួន​មនុស្ស​ចំនួន​ម្នាក់ ជនជាតិ​វៀតណាម និង​ដកហូត​គ្រឿងញៀន​សរុប​បាន​ចំនួន​១៨១​គីឡូ ៣៧០​ក្រាម ។​

​តាម​របាយការណ៍​បញ្ជា​ក់ថា គោលដៅ​ទី​១ នៅ​ចំណុច​ខុន​ដូ ជាន់​ទី​៣ ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ឃាត់​មនុស្ស ម្នាក់​ឈ្មោះ Luu Tung Huy ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម ចាប់យក​វត្ថុតាង​បាន​សារធាតុ​ផ្សំ​ចំនួន ៥១Kg និង​រថយន្ត​ចំនួន​០១​គ្រឿង​។ គោលដៅ​ទី​២ នៅ​ចំណុច​ខុន​ដូ រិ​ស៊ី​ដែន​១០៥ ជាន់​ទី​៣ បន្ទប់ R ៣០១​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ឃាត់​មនុស្ស​ម្នាក់​ជនជាតិ​វៀតណាម និង​គោលដៅ​ទី​៣ នៅ​ចំណុច​ផ្ទះ​២៨២ ផ្លូវ​៤១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។ ដកហូត​វត្ថុតាង​: ១-​គ្រឿងញៀន​ជាង​១៣០Kg ។​

​ជនសង្ស័យ និង​វត្ថុតាង​ជា​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close