អាមេរិក៖ ព្យុះព្រិល បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍៥០០ករណី
គ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំកើតឡើងនៅតំបន់ជាយក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ៣ខែមករាឆ្នាំ២០២១ ដោយសារតែព្យុះព្រិលយ៉ាងខ្លាំង គ្រប់ដណ្តប់ពេញផ្លូវថ្នាល់រអិលពិបាកក្នុងការបើកបរ ។ មន្ត្រីក្នុងតំបន់និមួយៗបានស្នើដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ។
ស្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មាន News4 កាលពីល្ងាចថ្ងៃទី ៣ខែមករាថា នាងត្រូវប្រើពេលដល់ទៅជាង៣ម៉ោងទើបបើករថយន្តបានមកដល់ផ្ទះស្ថិតនៅតំបន់ Oxon Hill រដ្ឋ Maryland។
នៅក្នុងតំបន់ Stafford រដ្ឋ Virginia មហាវិថី I-95 ត្រូវជាប់គាំងជាច្រើនម៉ោងដោយមានរថយន្ត៦គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍។ ចំណែកនៅលើមហាវិថីI-97 មានរថយន្តរាប់រយគ្រឿងត្រូវជាប់គាំង ដោយគ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាបណ្តាលមកពីផ្លូវរអ៊ិល។
នៅពេលនេះមិនទាន់មានរបាយការស្តីពីចំនួនអ្នកស្លាប់ ឬរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីព្យុះព្រិលនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។