វ៉ាក់សាំង Sinopharm និង Sinovac អាច​ការពារ​ការឈឺ​ធ្ងន់ធ្ង​រ ដោយសារ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​

ប៉េកាំង​៖ ទីភ្នាក់ងារសារព័ត៌មាន The National ដែលមាន​មូលដ្ឋាន​នៅ​អារ៉ាប់​រួម បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រ៍ ដោយ​ដកស្រង់​សម្តី​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ចេញផ្សាយ​ថា វ៉ាក់សាំង​បង្ការ​ជំ​ងឹ​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinopharm និង Sinovac អាចជួយ​ការពារ​ប្រឆាំងនឹង​ការធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយសារ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​។​

​លោក Abdi Mahamud ដែលជា​អ្នកគ្រប់គ្រង​ឧប្បត្តិហេតុ​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង បាន​និយាយថា ភស្តុតាង​កាន់តែច្រើន​បង្ហាញថា វីរុស អូ​មី​ក្រុង កំពុង​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ខាងលើ ដែល​បណ្តាលឱ្យមាន​រោគសញ្ញា​ស្រាល​ជាង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​មុនៗ​។

​របាយការណ៍​បាន​បញ្ជាក់ថា ថ្មីៗ​នេះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បានអនុម័ត​លើ​ការប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ប្រូតេអ៊ីន​ឡើងវិញ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinopharm ដែល​នឹង​ត្រូវបាន​ប្រើ​ជា​វ៉ាក់សាំង​សម្រាប់​ដូ​ស​ជំរុញ​នៅក្នុង​ប្រទេស​។​

​យោងតាម​ក្រសួងសុខាភិបាល​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) បានអោយដឹងថា វ៉ាក់សាំង​ថ្មី​របស់​ចិន​បានបង្ហាញ​ពី​សមត្ថភាព​ភាពស៊ាំ​ដែល​ប្រសើរឡើង​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី ជាមួយនឹង​អត្រា​សុវត្ថិភាព​ខ្ពស់​ដែល​អនុញ្ញាតឱ្យ​ផលិត​បាន​លឿន និង​ងាយស្រួល​រក្សាទុក និង​ចែកចាយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close