បង្ក្រាបសង្វៀនជល់មាន់ នៅស្រុកមោងឫស្សី ប្រមូលវត្ថុតាងមួយចំនួន
ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ចុះធ្វើកិច្ចសន្យាអប់រំកន្លែងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ឱ្យបញ្ឈប់ការលេង ដែលទីតាំងស្ថិតនៅចំណុចព្រៃពពេល ក្រុមទី៣ ភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានម្ចាស់ឈ្មោះ ធុច វុត ភេទប្រុស អាយុ៥៩ឆ្នាំ ។
ចំពោះវត្ថុតាង ប្រមូលបានរួមមាន ៖ -សង្វៀនចំនួន ០១ -តង់កៅស៊ូគ្របពីលើសង្វៀនចំនួន ០១ -ឆ្នាំងដាំទឹកក្តៅចំនួន ០១ -កៅអីជ័រចំនួន ០៣កៅអី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។