វៀតណាម រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង ២​ម៉ឺន​នាក់ ខណៈ​ស្លាប់​ជាង ២០០​នាក់​ទៀត ត្រឹម​១​ថ្ងៃ​!

​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បានប្រកាស​ពី​ការឆ្លង​កូ​វីដ​១៩ ចំនួន​២៣១៥៣​នាក់​ទៀត ក្នុង​បណ្តា​ខេត្ត​ក្រុង ចំនួន​៦០ កាលពី​ថ្ងៃទី​៩ មករា ២០២២​។​

​រីឯ​មនុស្ស​ស្លាប់​វិញ មាន​២០២​នាក់ នាំ​ឲ្យ​ស្លាប់​មនុស្ស​ព្រោះ​កូ​វីដ កើន​ដល់ ៣៤៣១៩​នាក់ ស្មើនឹង​១.៨​ភាគរយ​នៃ​ចំនួនវិជ្ជមាន​កូ​វីដ សរុប​ក្នុងប្រទេស​។​
​ទាក់ទង​នឹង​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង វៀតណាម​មាន​៣០​ករណី​ហើយ សុទ្ធតែជា​ករណី​នាំចូល ពុំទាន់​មាន​ឆ្លង​ក្នុង​សហគមន៍​ទេ​។​

​ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​វិញ វៀតណាម​ចាក់​វ៉ាក់សាំង​កូ​វីដ លើ​មនុស្ស​៧០.៩​លាន​នាក់​ហើយ សម្រាប់​ដូ​ស​ទី​២ រីឯ​ដូ​ស​ទី​៣ គឺ​បាន​១០.៨​លាន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close