ស្លាប់ និងរបួសជាច្រើន ដោយគ្រោះអគ្គិភ័យឆាប់ឆេះអគ្គារខុនដូរនៅញូវយ៉ក
គ្រោះអគ្គិភ័យឆាប់ឆេះនៅក្នុងអគារខុនដូរមានកម្ពស់ច្រើនជាន់ ស្ថិតនៅក្នុងស្រុក Bronx ស្ថិតនៅទីក្រុងញូវយ៉ក បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៨០នាក់ ។ គ្រោះអគ្គិភ័យកើតឡើងនៅជាន់ទីបីនៃអគារខុនដូរ។
បណ្តាញព័ត៌មាន ABC News បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យជាង ២០០នាក់ បានទៅកាន់កន្លែងកើតហេតុដើម្បីគ្រ់បគ្រងស្ថានភាព នៅព្រឹកថ្ងៃទី ៩ខែធ្នូ(ពេលវេលាអាមេរិក)។ អគ្គិភ័យឆាប់ឆេះចេញពីជាប់ (duplex) ក្នុងជាប់ទី៣ នៃអគារ Tremont ស្ថិតនៅក្នុងស្រុក Bronx ក្នុងទីក្រុងញូវយ៉ក។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បាន ឱ្យដឹងថាមនុស្សយ៉ាងហោច ១៩នាក់ ក្នុងនោះមានកុមារ ៩នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថាពួកគេបានឃើញ និងបានឮសំឡេងអ្នកកំពុងជាប់នៅក្នុងអគារអាផាតធឺមិន ស្រែកហៅឱ្យគេជួយចេញពីបង្អួច នៅពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលអាជ្ញាធរអះអាងជាបឋមថាបង្កឡើងដោយឧបករណ៍កម្ដៅអេឡិចត្រូនិកមួយគ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។