ខេត្ត​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ចុះ​ត្រជាក់​ដល់ ១៥​អង្សា​សេ ចាប់ពី​ស្អែក ដល់ទី​១៨ ខែមករា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២-១៨ ខែមករា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​នឹង​រំកិល​ចុះមក​ក្រោម គ្របដណ្តប់​លើ​កម្ពុជា ជាមួយនិង​ខ្យល់មូសុង​ឦសាន​បក់​ក្នុង​ល្បឿន​បង្ហូរ​។​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៥-១៨ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* បណ្តា​ខេត្ត​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់ ១៥°C​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close