កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​លើក​ទី​២​ហើយ

​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក នា​ថ្ងៃទី​១១ មករា ២០២២​នេះ នេះ​បើតាម​យោធា​កូរ៉េខាងត្បូង និង​ឆ្មាំ​ការពារ​សមុទ្រ​របស់​ជ​ប៉ុន​អះអាង​ដូចគ្នា ដោយ​គេ​ដឹងថា ជា​មី​ស៊ី​ល​បាលី​ស្ទីគ​លើក​ទី​២ ក្នុងពេល​មិន​ដល់​១​សប្តាហ៍​ផង ហើយក៏​ក្រោយ​ពេលដែល​មេដឹកនាំ​កូរ៉េខាងជើង​បាន​ជំរុញ​ការអភិវឌ្ឍ​យោធា​បន្ថែមទៀត​។ មី​ស៊ី​ល​បាលី​ស្ទីក​ត្រូវបាន​គេ​ស្គាល់​ថា​ជា កាំជ្រួច​ដែលមាន​គន្លង​ខ្ពស់ ត្រូវបាន​បំពាក់ និង​ដឹកនាំ ប៉ុន្តែ​ធ្លាក់​ក្រោម​ទំនាញផែនដី ឆ្ពោះទៅរក​គោលដៅ​របស់​វា​។​

​សេចក្តីប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​ថា មី​ស៊ី​ល​ដែល​សង្ស័យថា ជា​ប្រភេទ​បាលី​ស្ទីក​នេះ​ត្រូវបាន​បាញ់ នៅ​ម៉ោង​ប្រមាណ​៧ និង​២៧​នាទី​ព្រឹក ចេញពី​កោះ​មួយ​ស្ថិតក្នុង​កូរ៉េខាងជើង ឆ្ពោះទៅ​មហាសមុទ្រ តំបន់ឆ្នេរ​ភាគ​ខាងកើត​។ រីឯ​ទីភ្នាក់ងារ​ព័ត៌មាន ក្យូ​ដូ ដែល​យោងតាម​ប្រភព​រដ្ឋាភិបាល នៅក្នុង​តូ​ក្យូ បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​នេះ​ទំនងជា​ធ្លាក់​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស របស់​ជប៉ុន​។​

​កាលពីដើមឆ្នាំ​២០២២ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ម្តង​រួចមកហើយ ដោយយោង​តាម​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន ដូចគ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close