អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ដល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​ធម្មតា នៅ​ផ្សារ​អ៊ី​អន​ម៉​ល សែន​សុខ ចាប់ពី​ថ្ងៃទី​១៥ មករា តទៅ​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បាន​ជូនដំណឹង ស្តីពី​ការដាក់ឱ្យ​ដំណើរការ​សេវា​ផ្ដល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​ធម្មតា សម្រាប់​ថ្ងៃ​សៅរ៍ និង​អាទិត្យ នៅ​ទីស្នាក់ការ​ផ្ដល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន ប្រចាំ​នៅ​ផ្សារ​អ៊ី​អន​ម៉​ល (AEON Mall) សែន​សុខ ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ នេះ​តទៅ​។​

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បន្តថា ការសម្រេច​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ជួយ​សម្រួល​ដល់​បងប្អូន​មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ​គ្រឹះស្ថាន​នានា ដែលមាន​ការងារ​មមា​ញឹក ក្នុងពេល​ម៉ោង​ការងាររដ្ឋបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close