ថៃ បញ្ជូន​ពលករ​ខ្មែរ​ជាង ១០០​នាក់ មក​កម្ពុជា​វិញ តាម​ច្រក​អូរ​អន្លក់ ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់ នៃ​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេរ​ភូមិន្ទ និង​ក្រុមគ្រូពេទ្យ បាន​ទៅ​ទទួល​ពលករ​ខ្មែរ​ចំនួន ១២៤​នាក់ ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ដោយ​ភាគី​ថៃ​បាន​បញ្ជូនមក​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​។​

​យោងតាម​ការ​ឱ្យដឹងពី​កម្លាំង​សមត្ថកិច្ច បាន​បញ្ជាក់ថា ពលករ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​សរុប​មាន​ចំនួន ១២៤​នាក់ (​ស្រី ៤៩​នាក់ និង​ក្មេង ២២​នាក់​)​។ ពួកគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សួរនាំ​បន្ទាប់ពី​មកដល់ ដោយ​កត់​ឈ្មោះ ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ រួច​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ តែ​អវិជ្ជមាន​ទាំងអស់​។​

​ក្នុងចំណោម​ពលករ​ទាំង ១២៤​នាក់ បាន​ចាក់​វ៉ាក់សាំង​ចំនួន ៩២​នាក់​(​ស្រី ៣៦​នាក់ និង​ក្មេង ១៦​នាក់​) ចំណែក​ពលករ​ចំនួន ៣២​នាក់​(​ស្រី​១៣​នាក់ និង​ក្មេង​៦​នាក់​) ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន​។ ចំពោះ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ចំនួន ៩​នាក់​(​ស្រី​៣​នាក់​) ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close