អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលប្រាសាទតុបខាងលិច
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយការដួលរលំស្ទើរទាំងស្រុង។
ក្នុងដំណើរការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់និងខូចគុណភាព រហូតមកដល់ពេលនេះការងារជួសជុលសម្រេចបានជិត៨០ភាគរយហើយ។
ដោយឡែកការងារដែលនៅសេសសល់ដូចជាការរៀបតួប្រាសាទឡើងវិញពីហោជាងទៅដំបូលខាងលើ គ្រោងនឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។