ប្រធានាធិបតី​ប្រទេស​មិច​ស៊ី​កូ ឆ្លង​កូ​វីដ​១៩ ជា​លើក​ទី​២

​ប្រធានាធិបតី​ម៉ិច​ស៉ី​កូ លោក Andres Manuel Lopez Obrador បានប្រកាសថា រូបលោក​បាន​ឆ្លង​ជំងឺ COVID-19 ជា​លើក​ទី​ពីរ ប៉ុន្តែ​វា​មាន​អាកា​រៈ​ស្រាល ហើយ​លោក​នឹង​បន្ត​បំពេញការងារ ក្រោម​ស្ថានភាព​នៅ​ដាច់ដោយឡែក រហូត​ទាល់តែ​លោក​ជាសះស្បើយ​វិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១១ ខែមករា ឆ្នាំ​២០២២​។​

​លោក Obrador វ័យ​៦៨​ឆ្នាំ ធ្លាប់បាន​ឆ្លង​ជំងឺ COVID-19 ម្តង​រួចមកហើយ កាលពី​ខែមករា ឆ្នាំ​២០២១ ហើយ​កាលនោះ រោគសញ្ញា​លោក​ក៏ មាន​ស្ថានភាព​ស្រាល​ដូចគ្នា​ផងដែរ​។ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​មុននេះ លោក​ទើបតែ​បានទទួល​ការចាក់​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ជា​ដូ​ស​ជំរុញ​បន្ថែម​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ Adan Augusto Lopez នឹង​ជំនួស​ភារកិច្ច​លោក Obrador ជា​បណ្តោះអាសន្ន កំលុង​ការធ្វើ​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ និង​កំលុង​កិច្ចការ​ផ្លូវការ​ដទៃទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close