យុវជនម្នាក់ លោតសម្លាប់ខ្លួនពីលើស្ពាន គីហ្សូណា ស្លាប់បានសម្រេច!
ខេត្តកំពង់ចាម៖ យុវជនម្នាក់ ស្ថិតក្នុងសំលៀកបំពាក់ជាសិស្សសាលា បានដើរទៅលោតសម្លាប់ខ្លួនពីលើស្ពាន គីហ្សូណា ទៅទើនៅលើថាសស្ពាន បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
ករណីនេះ បានបង្កឲ្យមានភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពាន គីហ្សូណា ចន្លោះបង្គោលទី៦ ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង និងខេត្តកំពង់ចាម។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ក្រោយកើតហេតុ សមត្ថកិច្ច ជួយយកសពជនរងគ្រោះ ដែលទើនៅលើថាសស្ពាននោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។