ទឹកប្រាក់កម្ចីជិត ២០០លានដុល្លារពីជប៉ុន បានចុះហត្ថលេខាប្រគល់ និងទទួល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការផ្ដល់​ឥណទាន​សម្បទា​ន​អនុវត្ត​គម្រោង​គាំទ្រ​បន្ត​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ ដំណាក់កាល​ទី​២​ដែល​ជប៉ុន​ផ្តល់ប្រាក់​កម្ចី​ប្រមាណ ១៨៥​លាន​ដុល្លារ​បន្ថែម ដើម្បី​ឆ្លើយតប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​ប្រគល់​-​ទទួល​ប្រាក់កម្ចី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​ថវិកា​កម្ចី​នេះ ប្រើ​សម្រាប់​គាំទ្រ​សកម្មភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​សុខភាព​, សង្គម និង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​លើ​ជំនួយ​សង្គម​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​មានដូចជា​៖ ប្រជាពលរដ្ឋ​មាន​ជីវភាព​ស្ថិតក្រោម​បន្ទាត់​ភាពក្រីក្រ​, ចាស់ជរា​, ស្ត្រី​, កុមារ និង​ជនជាតិដើម​ភាគតិច​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close