ហ៊ូ​វជី​វ៉ៃ ដឹកជញ្ជូន​ឈើប្រណីត​ចេញពី​ព្រៃ​សហគម​ន៍​បាន​ដោយសារ​អាជ្ញាធរខេត្ត​និង​មេ​ប៉េ​អ៊ឺ​ម​ជា​អ្នក​ជួយ​ជ្រោមជ្រែង​?

​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគម​ន៏​ក្នុង​ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស​ខេត្ត​រត​នះ​គិរី​បានអោយ​ខ្មែរ​៧​មករា​ដឹងថា​នៅ​យប់​ថ្ងៃទី​២៣ តុលា​ឆ្នាំ​២០១៨ មេ​ឈ្មួញ​ឧ​ក្រឹ​ដ្ឌ​កម្ម​ព្រៃឈើ​ឈ្មោះ ហ៊ូ​វជី​វៃ និង​បក្សពួក​កំពុង​ប្រមូល​ឈើ​ចេញពី​ព្រៃ​សហគម​ន៍តាម​ត្រាក់ទ័រ ប្រហែល​១០​គ្រឿង​កំពុង​អូស​ឈើ​ចេញពី​ព្រៃ​សហគមន៍​ភូមិ​បាដ​ល​ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស​ខេត្ត​រត​នះ​គិរី ចេញ​យកទៅ​ប្រទេស​វៀតណាម តាមផ្លូវ​ទឹក​យ៉ាង​រលូន ដោយ​មិន​មានការ​ភ័យ​បារ​ម្មណ៍​អ្វី​ទាំងអស់ ដោយសារ​សមត្ថកិច្ច​និង​អាជ្ញាធរ​មួយចំនួន​ក្នុង​ខេត្ត​រត​នះ​គិរី​។ មិន​ខ្វល់​នឹង​ការព្រមាន​របស់ សម្ដេច​ក្រឡាហោម សខេង ហ៊ាន បើកដៃ អោយមាន​ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ តាម បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​យ៉ាងរ​ង្គា​ស​ដោយ​មិនមាន​ទប់ស្កាត់​និង​បង្ក្រាប​?

​តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​និង​សម​ត្ត​កិច្ច​ឈរជើង​នៅក្នុង​ខេត្ត​រត​នះ​គិរី​បានទទួល​ផល​ប្រ​យោ​ជ​ន៏​យ៉ាង​ក្រាស់​ក្រែង​ពី​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ឈ្មោះ ហ៊ូ​វជី​វៃ​មេ​ឧ​ក្រឹ​ដ្ឌ​កម្ម​ព្រៃ​ឈេ​ី​ប្រចាំ​ភូមិភាគ​ឦ​សាន្ត​ជាងនេះទៅទៀត​បានជា​មេ​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ​ហ៊ូ​វជី​វៃ​អាច​គៀងគរ​មនុស្ស​និង​បក្សពួក​ចូល​កាប់​នៅក្នុង​តំបន់ហាមឃាត់​ក្នុង​ដែន​ព្រៃ​សហគម​ន៏​បាន​ប្រជា​ពលរ​ដ្ឌ​ដាក់​ការសង្ស័យ​ទៅលើ​អាជ្ញាធរខេត្ត​និង​លោក​គឹម​រស្មី មេ​ប៉េ​អ៊ឹម​ខេត្ត​រត​នះ​គិរី​និង​សម​ត្ត​កិច្ច​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​មេ​ឧ​ក្រឹ​ដ្ឌ​កម្ម​ព្រៃឈើ​ឈ្មោះ​ហ៊ូ​វជី​វៃ​ទើប​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​រូបនេះ​ជាន់​ផ្អៀង​ខេត្ត​មួយ​នេះ​។​


​សេចក្ដីរាយការណ៍​បាន​បន្តទៀតថា ក្នុង ឃុំ ញ៉ា​ង ស្រុក​អណ្ដូង​មាស​ខេត្ត​រត​នះ​គិរី​មាន​ឈ្មួញ កំពុង​កាត់​ប្រមូល​ឈើ យ៉ាង​អាណាធិបតេយ្យ និង​មាន​ជនជាតិ​វៀតណាម រាប់រយ​នាក់​និង​គ្រឿងចក្រ វៀតណាម​រាប់រយ​គ្រឿង កំពុង កាត់​ប្រមូល​ឈើ​ឆ្លងដែន ខុសច្បាប់​ជា​រាងរាល់ថ្ងៃ​និង​រាល់​យប់ ហើយ​បន្ត​ដឹក​តាម​ក្បួន​អូស​ឈើ​ទៅ​ប្រទេស​វៀតណាម​រាប់រយ​ទូក​និង​ក្បួន ស្ថិត នៅ ចន្លោះ បង្គោល លគ្គ លេខ ១៤ និង ១៥ ក្នុង ភូមិ​ភិ​លើ ឃុំ ញ៉ា​ង ស្រុក​អណ្ដូង​មាស​ខេត្តរតនគិរី​ជា​រាងរាល់ថ្ងៃ ចំណែក​ប្រភពពី​ប្រជា​សហ​គម្ម​ន័ ជនជាតិដើម​ភាគតិច ចា​រ៉ា​យ ក្នុង ភូមិ ប៉ា​ដល ឃុំ​សេសា​ន្ត ស្រុក​អូយ៉ាដាវ ខេត្តរ​តះ​គិរី បានលើកឡើង ដែលថា ឈ្មួញ ឈ្មោះ ស៊ី​នឿន នឹង​ឈ្មោះ ប៊ិក ជា​នាក់​ទិញ​ព្រៃ សហ​គម្មន៍ ព្រៃ​កា​ពារ អោយ​វៀតណាម ចូល​កាត់ឈើ ជា​រៀងរាល់ថ្ងៃ​ព្រោះ​សម​ត្ត​កិច្ច​និង​អាជ្ញាធរខេត្ត​គាត់​គ្មាន​ឆ​ន្ទះ​បង្ក្រាប​និង​ទប់ស្កាត់​បើទោះបី​មានការ​ស្តីបន្ទោស​យ៉ាង​ធ្ងន់ៗ​ពី​សំណាក់​សម្តេច​ក្រឡាហោម​សខេង​យ៉ាងណា​ក៏​អាជ្ញាធរខេត្ត​និង​សម​ត្ត​កិច្ច​មេព្រៃ​រឹតតែ​ផ្គើន​និង​ប្រសា​ស​ន៏​សម្តេច​ក្រឡាហោម​យ៉ាង​ងងើល​?

​បើតាម​ការផ្ដល់ ព័ត​មាន​ពី មន្ត្រី​មួយរូប ក្នុង​វិ​រះ​ការពារ​ព្រំដែន គោក លេខ​៦២៣. សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា ឈ្មួញ ហូ​វជី​វៃ ជានា​ក់ ផ្ដល់​លុយ អោយឈ្មោះ ស៊ី​នឿន និង​ឈ្មោះ ប៊ិក រត់ការ​ទិញ​ព្រៃ​ខាងលើ និង​ឈ្មោះ​ហូ​វជី​វៃ​ជា​អ្នករត់​កា​ផ្ទាល់​បង់លុយ​អោយ គ្រប់​ជំនាញ និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​រត​នះ​គិរី ទាំងអស់​។ បញ្ហា​បទល្មើស​ព្រៃឈើ នៅតែ​ជា​ចំណុច​រេ​សី​ប​ដែល​ថ្នាក់ដឹកនាំ​ត្រូវតែ​គិតគូរ​និង​អ​ភី​រក្ស​និង​អភិវឌ្ឃន៍​ប្រកបដោយ​ចេរភាព​។​

​បញ្ហា​ខាងលើនេះ គឺ មាន​មន្ត្រី​ជាច្រើនរូប សង្ស័យ កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ បើកដៃ​អោយមាន ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ចំណុច​ខាងលើ គឺមាន​ដូចជា​  ​លោក ស្នងការ​ងួន​គឿន . លោកស្នងការ​ង វ៉ាន សង្វាត​ទទួល​ផែន​ប្រឆាំង​បទ​ល​ល្មើស​សេ​ដ្ធ​កិច្ច លោក ជាតា​រា ប្រធានការិយាល័យ ប្រឆាំង បទ​ល​ល្មើស​សេដ​កិច្ច​ ​លោក ហេង រត​នះ ស្នងការ​ង​ទទួលបន្ទុក​ការពារ​និង​បង្ក្រាប​ទ​ល្មើស​តាម​ព្រំដែន លោក ងួន​សុ​វណ្ណា មេ​វិ​រះ​កា​ពា​ព្រំដែន​គោក​លេខ​៦២៣ លោក​នង ដា​មេ​ប៉ុស្តិ៍ របៀង​ភូមិ​ភិ​លើ​ចំណុះអោយ​វិ​រះ​កា​ពា​ព្រំដែន​គោក​លេខ​៦២៣ លោក សូ​សំណាង អធិកា​ស្រុក​អូ​យា​ដាវ និង​លោក​អភិបាលស្រុក​អូយ៉ាដាវ សង្ស័យ​ទទួល​ល​បាន​លាភ​សា​កា​រះ ច្រើន​ពី​ឈ្មោះ​ហូ​វជី​វៃ ឬ​យ៉ាងណា​បានជា​មិនមាន​វិធានកា​បង្ក្រាប​។

 


ចំណែក លោក គឹម​រស្មី មេ​ម​ញ្ជា​ការ​កង​រាជ​អាវុធ​ហ​ត្ត​ខេត្ត ក៏​សំងំ​ឈឹង ដែ​សប​ញ្ហា​ខាងលើនេះ គួរតែ​ឯកឧត្តម​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​បើក​ការស៊ើបអង្កេត​អោយបាន​ស៊ីជម្រៅ​ទៅលើ​មន្ត្រី​គ្រាប់​ល្ពៅ​នៅ​ខេត្ត​រត​នះ​គិរី​ព្រោះ​ធំក្លិន​មិនសូវ​ក្រអូប​ឡើយ​ជាងនេះទៅទៀត​អាជ្ញាធរ​និង​សម​ត្ត​កិច្ច​នៅ​ខេត្ត​ភាគ​ឦ​សាន្ត​មួយ​នេះ​រឹតតែ​ផ្គើន​និង​ប្រសា​ស​ន៏​ដ៏​ថ្លៃថ្លា​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករ​ដ្ធ​មន្ត្រីរ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុងការ​ទប់ស្កាត់​បទ​ល្មេើ​ស​ធម្មជាតិ​ព្រៃឈើ​អោយទាន់​ពេលវេលា បើ​ពុំ​ដូច​នោះទេ ព្រៃឈើ​ខាងលើ​និង​ត្រូវ​បាត់បង់​ទាំងស្រុង​នាពេល​ដ៏​ខ្លី​ខាងមុខ​។

ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់​ខាង​នេះ​ខ្មែរ​៧​មករា​មិនអាច​សុំ​ការ​បានឡើយ​ពី​លោក​ថង​សាវុន អភិបាលខេត្ត​រត​នះ​គិរី​ដោយ​ទូ​រស​ព្ឌ័​តេ​ចូល​គ្មាន​អ្នកទទួល​។​ចំណែក​មេ​ឈ្មួញ​ព្រៃឈើ​ជនជាតិ​វៀតណាម​ឈ្មោះ ហ៊ូ​វជី​វ៉ៃ ទូរ​ព្ឌ័​ចូល​ចុច​បិទ​៕​ដោយឡែក​លោក​ជាតា​រា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេ​ដ្ធ​កិច្ច​តេ​ចូល​តែ​គ្មាន​អ្នកទទួល​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close