វៀតណាម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ១៦៤,៤​លាន​ដូ​ស​

​ក្នុង​ថ្ងៃទី​១២ ខែមករា​កន្លង​កវៀត​ណា​ម​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​៩២៧ ពាន់​ដូ​ស សរុប​វ៉ាក់សាំង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង​១៦៤,៤ លាន​ដូ​ស​ហើយ ។ ក្នុង​អ្នក​ពលរដ្ឋ​ដែល​ចាក់​បាន​១​ដូ​ស មាន​ចំនួន​ជាង ៧៨,៤​លាន​ដូ​ស និង​ចាក់​គ្រប់​ចំនួន​ពីរ​ដូ​សមាន​ជាង ៧១,៧​លាន​ដូ​ស ។ ជាមួយគ្នានេះ​មាន​ពលរដ្ឋ​ចាក់​ដូ​ស​ទី​បី​បាន​ជាង ១៤,៣​លាន​ដូ​ស​ផងដែរ​។

​ប៉ុន្តែ​បើទោះបី​មាន​ការចាក់​វ៉ាក់សាំង​បាន​ច្រើន តែ​ចំនួន​អ្នក​ឆ្លង​នៅតែ​កើនឡើង​ខ្ពស់​ដដែល ។​ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៦,៧២៥​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​សារពត៌មាន Viet Nam News នៅ​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​។​

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្នកំពុង​ប្រែក្លាយជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ​ចំនួន ២,៩៦៨​ករណី ខណៈ​ហូជីមិញ​បាន​រាយការណ៍ ចំនួន​៧០១​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Bình Phước មាន​ចំនួន​៧២៦​ករណី​, ខេត្ត Khánh Hòa ៦៧៧​ករណី និង​ខេត្ត Đà Nẵng ៦៥៧​ករណី​។​

​ក្នុង​របាយការណ៍​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​២០៦​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​សរុប​មកវិញ គិត​ត្រឹម​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,៩៧៥,៤៤៤​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១,៦៦១,៩៣០​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ៣៥,១៧០​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close