ក្រសួងទេសចរណ៍ សម្រេច​ដាក់ឱ្យអនុវត្ត​គោល​ការណែនាំ​ប្រការ​គួរ​ធ្វើ និង​មិនគួរ​ធ្វើ សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា

ភ្នំពេញ​៖ ដើម្បី​ចូលរួម​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ (ATF2022) ដែល​គ្រោង​នឹង​រៀបចំ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​ពង្រឹងស្មារតី​ប្រុងប្រយ័ត្ន​របស់​អាជីវក​ម្មទេស​ចរណ៍​ក្នុងដំណាក់កាល​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ បំ​លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង ក្រសួងទេសចរណ៍ ចេញ​សេចក្តីសម្រេច​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​គោល​ការណែនាំ​ប្រការ​គួរ​ធ្វើ​និង​មិនគួរ​ធ្វើ (Do & Don’t) សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា ដើម្បី​បញ្ជ្រាប​ជា​ព័ត៌មាន​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ពេល​មក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​តាម​គ​ន្ល​ង​ប្រក្រតីភាព​ថ្មី​។

​ក្នុងនេះ​នឹងមាន​បញ្ជាក់​ពីអ្វី​ដែល​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រូវធ្វើ និង​យល់ដឹង​មុនពេល​មក​ធ្វើដំណើរ​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា និង​មធ្យោបាយ​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា រួមទាំង​លក្ខខណ្ឌ​ទូទៅ​សម្រាប់ ១៩​សេវាកម្ម​ទេសចរណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close