អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលផ្នែកខាងត្បូង នៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូប នាចុងឆ្នាំ២០២១
ការងារជួសជុលសង្គ្រោះផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាតធ្ងន់ធ្ងរដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១មកនោះបានបញ្ចប់រួចរាល់១០០ភាគរយហើយនាដំណាច់ខែធ្នូឆ្នាំ២០២១នេះ។
ក្នុងរយៈពេលជិត១ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តនូវការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម ផ្នែកទប់ជំហរជញ្ជាំង និងជួសជុលជញ្ជាំងដែលប្រេះស្រាំនិងពុកផុយ។
បច្ចុប្បន្ន ក្រុមការងារធ្វើការសម្អាតទូទៅក្នុងការដ្ឋាន និងពិនិត្យមើលបណ្តាចំណុចពាក់ព័ន្ធដែលប្រឈមនឹងហានិភ័យខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។