ថៃ ចង់បន្ធូរសម្រាប់អ្នកដំណើរ ខណៈអូមីក្រុង ក៏កំពុងផ្ទុះឡើង
ក្រុមប្រតិបត្តិការទេសចរណ៍កំពុងជំរុញរដ្ឋាភិបាលថៃបង្កលក្ខណៈសកម្មឡើងវិញ ក្នុងវិស័យនេះ ដោយសំដៅលើការចង់ឲ្យមានវិធានការ Test & Go ឬ «តេស្តរួចអាចទៅបាន» វិញ សម្រាប់អ្នកដំណើរចូលប្រទេស ប៉ុន្តែស្នើឲ្យគ្រប់គ្រង់កូវីដ ប្រភេទថ្មី អូមីក្រុង ឲ្យបានត្រឹមខែមីនា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកបប៉ុស្តិ៍ នាថ្ងៃទី១៤ មករា នេះ។
ប្រធានសមាគមសណ្ឋាគារថៃ លោកស្រី Marisa Sukosol Nunbhakdi បាននិយាយថា «បន្ទាប់ពីជិត២ឆ្នាំនៃ ដែលទុនវិនិយោគនៅទ្រឹង សណ្ឋាគារទើបតែចាប់ផ្តើមមានគោលដៅកាន់តែរឹងមាំ ជាមួយនឹងការអនុវត្ត Test & Go កាលពីឆ្នាំមុន។»
ប្រភពបន្តថា «វាមិនអាចទៅរួចទេ ក្នុងការរង់ចាំរហូតដល់ករណីឈានដល់សូន្យ ដើម្បីបើក Test & Go ឡើងវិញ។ ដោយសារប្រទេសអាស៊ីភាគច្រើននៅតែបិទទ្វារ រដូវកាលមិនសូវមានភ្ញៀវ នាពេលខាងមុខ ទំនងជានឹងស្ងប់ស្ងាត់ ប្រសិនបើមិនមានយន្តការជំរុញទីផ្សារអន្តរជាតិ។»
គួររម្លឹកថា កាលពីខែវិច្ឆិកាឆ្នាំ២០២១ មុនពេលការផ្ទុះឡើងនៃ Omicron គណៈរដ្ឋមន្ត្រីបានអនុម័តយុទ្ធនាការទេសចរណ៍ថ្មីមួយដែលមានឈ្មោះថា Visit Thailand Year 2022 ខណៈដែលរដ្ឋាភិបាលបានសង្ឃឹមនៅពេលនោះថា ការបើកប្រទេសឡើងវិញជាមួយនឹងលក្ខខណ្ឌតិចតួច ដូចជាជាមួយនឹង Test & Go នឹងជួយប្រទេសនេះ ធានាបានយ៉ាងហោចណាស់ 50% នៃប្រាក់ចំណូលទេសចរណ៍ឆ្នាំ ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។