ករណី​ស្លាប់លើកដំបូង នៅថៃ ​ដោយសារ​កូ​វីដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង

​បាងកក​៖ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ប្រទេស ថៃ បាន រាយការណ៍ ពី ការ ស្លាប់​លើក ដំបូង​ដោយសារ​វីរុស​កូ​វីដ​១៩​បំប្លែង​ខ្លួន អូ​មី​ក្រុង ។​

​ការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត Songkhla បាន​និយាយថា លោកយាយ​អាយុ​៨៦​ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​វីរុស​នេះ ដោយ​គាត់​ត្រូវបាន​គេ​ប្រកាសថា ស្លាប់​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​មន្ទីរពេទ្យ Hat Yai​។ សំណាក ពី​លោកយាយ ត្រូវ បាន បញ្ជូន ទៅ ពិនិត្យ ដោយ មជ្ឈមណ្ឌល វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ Songkhla ដែល បញ្ជាក់ ថា លោកយាយ​ពិតជា​មាន​មេរោគ​បំប្លែង​ថ្មី​ប្រភេទ អូ​មី​ក្រុង មែន​។

នៅ​ទីក្រុង​បាងកក លោក​វេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ (DDC) បាន​និយាយថា លោកយាយ​បានទទួល​វ៉ាក់សាំង Pfizer ចំនួន​ពីរ​ដូ​ស ប៉ុន្តែ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ហានិភ័យ ដោយសារតែ​បញ្ហា​សុខភាព​របស់គាត់​។​

​ទន្ទឹម​នោះ លោក Rungrueng Kitphati អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​សាធារណៈ​បាន​និយាយថា “​ថ្វីបើ​ប្រទេស​ថៃ មាន​អ្នកស្លាប់​លើកដំបូង​ដោយសារ​វីរុស អូ​មី​ក្រុង ក៏ដោយ ប៉ុន្តែ​ស្ថានភាព​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រង ហើយ​សាធារណជន​នៅតែ​ជំរុញ​ឲ្យ​ទទួល​ការចាក់​វ៉ាក់សាំង​”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close