វៀតណាម បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មីៗ ១៥,៦៨៤​ករណី ខណៈ​ស្លាប់ ១២៩​នាក់​ទៀត​

​ហាណូយ​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៥,៦៨៤​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​សារពត៌មាន Viet Nam News នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២​។​

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្នកំពុង​ប្រែក្លាយជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ​ចំនួន ២,៩៨២​ករណី ខណៈ​ហូជីមិញ​បាន​រាយការណ៍ ចំនួន​២៨៩​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Đà Nẵng មាន​ចំនួន​៨៨៨​ករណី​, ខេត្ត Bình Phước ៦៦១​ករណី និង​ខេត្ត Khánh Hòa ៦៨០​ករណី​។​

​ក្នុង​របាយការណ៍​ថ្ងៃអាទិត្យ​នេះដែរ​ក្រសួងសុខាភិបាល​វៀតណាម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​១២៩​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​សរុប​មកវិញ គិត​ត្រឹម​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ២,០២៣,៥៤៦​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១,៧២៧,២៩០​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ៣៥,៦០៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close