កណ្តុរ Magawa ចំណាយពេល​ស្ទើរតែ​ពេញ​មួយជីវិត ដើម្បី​ហិត​ស្វែងរក​មីន​នៅ​កម្ពុជា

កណ្ដុរ​ហិត​មីន ដែល​ធ្លាប់​ទទួលបាន​មេដាយមាស ពី​ប្រទេស​អង់គ្លេស មួយ​នេះ ត្រូវបាន​ដាក់អោយចូល​និវត្តន៍ កាលពី​ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅ បន្ទាប់ពី​បាន​បំពេញបេសកកម្ម​ដោះមីន នៅក្នុង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ អស់​រយៈកាល​ជាង ៥​ឆ្នាំកន្លងមក ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង ២២​ហិកតា ឬ ស្មើនឹង​តារាង​បាល់ទាត់​ចំនួន ៤២​តារាង​។

​ក្នុងអំឡុងពេល​បម្រើកា​រងារ​របស់គាត់ កណ្តុរ Magawa បាន​រកឃើញ​គ្រាប់មីន និង​គ្រឿងផ្ទុះ​ផ្សេងទៀត​ជាង ១០០ គ្រាប់ ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​វីរ​កណ្តុរ (HeroRAT) ជោគជ័យ​បំផុត​របស់​អង្គការ APOPO រហូតមកដល់​ពេលបច្ចុប្បន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close