ប្រទេសជិតខាងកោះតុងហ្គា តាមដានយ៉ាងយកចិត្តទុកដាក់ការផ្ទុះភ្នំភ្លើងនៅកណ្តាលសមុទ្រ
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី និង នូវែលសេឡង់ នៅថ្ងៃទី ១៧ខែមករា បានសម្រេចបញ្ជូនយន្តហោះទៅតាមដាននិងវាយតម្លៃពីផលប៉ះពាល់និងខូចខាតដោយការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសកោះ តុងហ្គា(Tonga)។
ភ្នំភ្លើងនៅបាតសមុទ្រ ឈ្មោះ Hunga Ha’apai មានចម្ងាយពីកោះFonuafo’ou នៃប្រទេសតុងហ្គាប្រមាណ ៣០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍ បានផ្ទុះកាលពីថ្ងៃទី ១៤ខែមករាឆ្នាំ២០២២ ហើយបន្តសកម្មភាពរហូតមកទល់ពេលនេះ បង្កឲ្យមានរលក់ស៊ូណាមិនៅសមុទ្រប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាជួយដល់ប្រទេសតុងហ្គា ឲ្យបានឆាប់បំផុត ប៉ុន្តផ្សែងផេះធូលី នៃភ្នំភ្លើងបានរារាំងសកម្មភាពជួយសង្គ្រោះ។ ផ្លូវថ្នាល់ ស្ពាននៅក្នុងប្រទេសតុងហ្គារងការខូចខាតជាច្រើន ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសក៏ដូចជាការខូចខាតទ្រទ្យសម្បត្តិនៅឡើយទេ។
កាលពីថ្ងៃទី១៦ខែមករា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានបញ្ជាក់ថា បានបញ្ជូយន្តហោះតាមដានសកម្មភាពនៃការផ្ទុះភ្នំភ្លើង ។ លោកស្រីក៏បានបញ្ជាក់ទៀតថា មិនទាន់មានអ្នកស្លាប់និងរងរបួសក្នុងហេតុការណ៍នោះឡើយ។
ការផ្ទុះភ្នំភ្លើងបានបង្កឲ្យមានរលកយក្សសូណាមិ វាយប្រហារឆ្នេរសមុទ្រប្រទេស កោះជាច្រើន ក្នុងនោះមានទាំងឆ្នេរសមុទ្រប្រទេសជប៉ុនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។