វៀតណាម នាំមុខគេ​ក្នុង​តំបន់ លើ​ការផលិត​ថាមពល​អគ្គិសនី​

​បន្ទាប់ពី​បាន​បន្ថែម​សមត្ថភាព​ថាមពល ៣៤២០ មេ​ហ្គា​វ៉ា​ត់ កាលពី​ឆ្នាំមុន ឥឡូវនេះ ប្រទេស​វៀតណាម​នាំមុខគេ​នៅ​អាស៊ីអាគ្នេយ៍ លើ​ការផលិត​ថាមពល​អគ្គិសនី​ ​ជាមួយនឹង​ថាមពល ៧៦៦២០ មេ​ហ្គា​វ៉ា​ត់​។​

​លោក Tran Dinh Nhan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​វៀតណាម (EVN) លោក Tran Dinh Nhan បាន​និយាយ​នៅក្នុង​វេទិកា​មួយ កាលពីពេល​ថ្មីៗ​នេះ​ថា ការផលិត​បាន​កើន​សមត្ថភាព ៩.៨ ភាគរយ​។​

​ទោះយ៉ាងណា​ក៏ដោយ លោក​បាន​សម្តែង​ការព្រួយបារម្ភ​ថា ២៧ ភាគរយ​នៃ​វា​គឺ​មកពី​ប្រភព​កកើត​ឡើងវិញ ហើយ​សមាមាត្រ​ខ្ពស់​នេះ​កំពុង​បង្ក​ការលំបាក​ក្នុងការ​គ្រប់គ្រង​ការចែក​ចាយ​។​

​លោក​បាន​និយាយថា មានពេលខ្លះ កាលពី​ឆ្នាំមុន ដែល​ការផលិត​ថាមពល 60 ភាគរយ​បានមកពី​ថាមពល​កកើត​ឡើងវិញ ប៉ុន្តែ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្រូវការ ក្នុងពេល​រក្សា​គម្លាត​សង្គម ទប់ស្កាត់ Covid-19 នេះ​នាំឱ្យមាន​ការផ្គត់ផ្គង់​ថាមពល​លើស​។​

​ប៉ុន្តែ EVN បាន​ព្យាករណ៍​ថា នៅក្នុង​ខែមិថុនា ២០២២ នៅពេលដែល​សីតុណ្ហភាព​ឡើងដល់​កំពូល ភាគ​ខាងជើង​អាច​នឹង​ជួប​ការខ្វះខាត​ថាមពល ខណៈដែល​តំបន់​កណ្តាល និង​ភាគខាងត្បូង​អាច​នឹងមាន​ការផ្គត់ផ្គង់​លើស​។ ប្រភព​រំពឹងថា ការប្រើប្រាស់​ថាមពល​នឹង​កើនឡើង ៧.៦ ភាគរយ​នៅ​ឆ្នាំនេះ ពោលគឺ​ដល់​ទៅ ២៤២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close