ករណីឆ្លងកូវីដ១៩ថយចុះ ថៃគ្រោងលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរបរទេស
ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃមានសញ្ញាថយចុះវិញហើយ ក្នុងពេលនេះដែរ ថៃក៏មានគម្រោង បើកដំណើរការ ទេសចរណ៍ អនុញ្ញាតឲ្យអ្នកទេសចរបរទេសមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយដោយក្រាន់តែធ្វើតេស្តណោះ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានឲ្យដឹងថា នឹងស្នើគម្រោងទៅដល់រដ្ឋាភិបាល ស្តីពីការលើកលែងធ្វើចត្តាឡីស័កដល់អ្នកទេសចរបរទេស។ កម្មវិធីនោះមានឈ្មោះថា(Test&Go) ដើម្បីទាក់ទាញអ្នកទេសចរកាន់តែច្រើនមកកម្សាន្តនៅប្រទេសថៃ ជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិកាន់តែរីកចំរើន។
លោក Anutin Charnvirakul បានបញ្ជាក់ថា កម្មវិធីទេសចរណ៍ខាងលើ ដើម្បីទាក់ទាញអ្នកទេសមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន ។ កន្លងមកថៃបានរិតត្បិតជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង បានធ្វើឲ្យវិស័យទេសចរណ៍ធា្លក់ចុះវិញ។
បច្ចុប្បន្ន វីរុសកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង បានជំនួស កូវីដ ១៩ ដែលតា ដោយការឆ្លងនៅក្នុងប្រទេសថៃ ភាគច្រើនជាអូមីក្រុង។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថាបានររកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៣៩៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៦៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៣៣១,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩៤១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២២លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវបានគេប៉ាន់ប្រមាណថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១០.៦១លានដូស ក្នុងនោះប្រជាជន ៤៨.៣៨លាននាក់ (៦៩.១៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។