រដ្ឋបាល​ជលផល ផ្អាក​នេសាទ​ត្រី​កា​ម៉ុង នា​រដូវ​ពង​កូន ក្នុង​ខេត្ត​ចំនួន​៤

រដ្ឋបាល​ជលផល​បានប្រកាស​ជូនដំណឹង​ដល់​អ្នកនេសាទ​ទាំងអស់ ក្នុង​ខេត្ត​តំបន់ឆ្នេរ រួមមាន​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប ឱ្យ​ផ្អាក​បណ្តោះអាសន្ន​នូវ​ការនេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ នា​រដូវ​ពង​កូន ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ខែមករា រហូត​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ជា​កំហិត​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូត​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ គឺជា​អំឡុង​ពេលដែល​ត្រី​កា​ម៉ុង​(​ប្លាធូ​)​បន្ត​ពូជ និង​ពង​កូន ដូច្នេះ​ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត អ្នកនេសាទ​ទាំងអស់​ក្នុង​ដែនសមុទ្រ​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤ មិនអាច​នេសាទ​ត្រី​ប្រភេទ​នេះ​បានឡើយ​។​

​រដ្ឋបាល​ជលផល​សង្ឃឹម​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» ទាំងអស់ នឹងចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​អនាគត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close