កម្ពុជា បន្តរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ៣០នាក់ទៀត ក្នុងនោះ ២៣នាក់ ជាករណីឆ្លងក្នុងសហគមន៍!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៣០ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ០៧ករណី និងក្នុងសហគមន៍ ២៣ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១៧នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៨៧៧នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ១៤៦នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។