សំណុំរឿងលោក កឹម សុខា តុលាការនឹងបន្ត​សវនាការ​នៅ​ថ្ងៃទី២៥ មករា

ក្រោយ​ពីបើកសវនាការអស់រយៈ​ពេល​ពេញ​មួយព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២២នេះ ទីបំផុត​ចៅក្រម​បានសម្រេច​លើកពេល​សវការ ករណី​លោក កឹម សុខា ពាក់ព័ន្ធករណីឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល ដោយ​ត្រូវ​បន្ត​នៅ​ថ្ងៃទី២៥ ខែមករា ខាងមុខវិញ។

សវនាការដែលធ្វើឡើងនៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២២នេះ អង្គចៅក្រមជំនុំជម្រះ មិនទាន់បានពិក្សាដេញដោលស៊ីជម្រៅទៅលើអង្គហេតុនោះទេ គឺ គ្រាន់តែបានរំលឹក និងរំលេចអំពីចំណុចសំខាន់ៗ ដែលបានសាកសួរដេញ​ដោលជនជាប់ចោទនាពេលកន្លងមក ព្រមទាំងបានចាក់ឃ្លីបវីដេអូ របស់លោក កឹម សុខា ដែលបានសម្ភាសន៍ជាមួយទូរទស្សន៍បរទេសតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៧ ដោយ​បាន​ចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេស ដើម្បីប្រឆាំងនិង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close