ខ្លាឃ្មុំតូច សត្វងាយរងគ្រោះដែលពិភពលោកកំពុងបារម្ភ ត្រូវថតបានដោយកាម៉េរ៉ានៅតំបន់ការពារធម្មជាតិរបស់កម្ពុជា
ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ត្រូវបានថតដោយ Camera Trap នៅតំបន់ការពារធម្មជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។
ខ្លាឃ្មុំតូច ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ របាយណ៍ឲ្យដឹងថា សត្វខ្លាឃ្មុំតូចមានជាមធ្យមនៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង នៃប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៧-២៥គ.ក។ ដងខ្លួនគ្របដណ្តប់ដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌លឿងរាងអក្សរ (U)។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។
ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។