កក្រើក​ទៀតហើយ ប៉េអឹម​PM​ផ្កាយ​2

​ភ្នំពេញ : មេ​ឆ្នោត​វៀតណាម​ធំ​ល្បី ប្រចាំរាជធានី ឈ្មោះ​ទ្បា​លីន ហៅ ទ្បា ជាម​ន្ត្រី​PM​ក្រុង ពាក់​ផ្កាយ​២ បាន​ចំណូល​រាប់លាន​ពី​ល្បែង​សុ​ី​សង ។​

​មហាជន​ទូទាំង​រាជធានី​បាន​និយាយ​តៗ​គ្នា​ពី​មាត់​ទៅ​មាត់​មួយ​ថា មាន​ភាពល្បីល្បាញ​យូរណាស់​មកហើយ រឿង​មេ​ឆ្នោត​វៀតណាម​ដ៏​ធំ​នៅ​រា​ធានី​ភ្នំពេញ ឈ្មោះ ឡា​លីន ហៅ (​ឡា​) ដែលមាន​ឈ្មោះ​ជាម​ន្ត្រី​ប៉េអឹម PM ក្រុង ពាក់​ផ្កាយ​2 ។​

​ប្រភព​ខាងលើ​បន្តថា សព្វថ្ងៃនេះ​បាន​កំពុងតែ​ធ្វើ ចរាចរណ៍ ឆ្នោត​យួន គ្រប់​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ពុំមាន​ប៉ូលីស រឺ ក៏​ក្រសួង​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​នោះទេ ព្រោះ​ដឹងថា​របស់​មន្ត្រី​PM រូបនេះ (​មេ​ឆ្នោត ឡា ) មាន​អ្នកកាង​អោយនៅ​ពីក្រោយ​ខ្នង ដោយ​ពុំមាន​ការខ្លាច​ច្បាប់​ឡើយ ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​អាជីវករ​ក្នុង​ផ្សារ​នានា​បាន​និយាយថា មេ​ឆ្នោត​ដ៍​ធំ​នេះ​បើ​នាក់​កត់​ឆ្នោត​«​កូន​កញ្ចែ​ង​»​មិន​ព្រម​កត់​អោយ​រូបលោក​ទេ មេ​ឆ្នោត​នេះ​នឹង​បញ្ជារ​អោយគេ​ចុះមក​ចាប់ ព្រោះ​គាត់​ជា​នាក់​ប៉ាវ​គ្រប់​តំបន់​រាជធានី​ភ្នំពេញ ព្រោះ​អាង​អំណាច​PM​ក្រុង​ផ្កាយ​2​និង​មាន​ខ្សែ​អ្នកធំ​ចាំ​កាង​ក្រោយខ្នង​ផងដែរ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ស្នើរ​ដល់​ឯកឧត្តម​អភិបាល​ឃួ​ង ស្រេង និង ឯកឧត្តម ស ថេត​ស្នងការ​ថ្មី​រាជធានី​ភ្នំពេញ​មេត្តា​បញ្ឈប់​នៅ​ល្បែង​ខុសច្បាប់​ដូចខាងក្រោម​ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ។​

​អាចមាន​ការកើនឡើង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ ចោរលួច ចោរប្លន់ ព្រោះតែ​យកលុយ ឬក៏​លួច​លុយ​របស់​សមាជិក​ក្នុង​គ្រួសារ ឬក៏​លក់​របស់ទ្រព្យ​ដែល​ខ្លួន​មាន ទៅ​ចាក់​លេងល្បែង ព្រោះតែ​ច្បាស់​យល់​សុ​បិ​ន្ត​ឬក៏​ចង់មានចង់បាន​ពេក រហូត​ទទួលបាន​មកវិញ​ត្រឹម ព្រឹក​ស្ដាយ​លេខ ល្ងាច​-​យប់​ស្ដាយ​លុយ ។
​ពួកគាត់​មានការ​ជឿជាក់​យ៉ាង​មុតមាំ លើ​ឯកឧត្តម ស ថេត ស្នងការ​ថ្មី​មាន​វិធានការ បង្ក្រាប​មាន​ប្រសិទ្ធភាព​នៅ​ល្បែង​សុ​ី​សង​នៅ​រាជធានី​ក្ភ្នំ​ពេញ​។​ជាពិសេស​បង្ក្រាប​ឆ្នោត​យួន​រឺ​ហៅ​កន្ទុយលេខ របស់​ឈ្មោះ​ឡា លីន ហៅ​ឡា​ដែលមាន​ឈ្មោះ​ជាម​ន្ត្រី​PM​ក្រុង​ពាក់​ផ្កាយ​2 បាន​កំពុង​ប្រើ​អំណាច​ដើរ​បញ្ច្រាស់ទិស (​ច្បាប់​ប្រទេស​)​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការអនុវត្តន៍​ពង្រឹង​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​9 ចំណុច​អោយមាន​ប្រសិទ្ធិភាព​។ ដោយ ឆាយ ប៊ុនថន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close