ភូមិជាច្រើន នៅតាមបណ្តាកោះនៃប្រទេសតុងហ្គា រងការបំផ្លាញ ដោយរលកយក្សស៊ូណាមិ
រដ្ឋាភិបាលតុងហ្គា បានប្រកាសថា រលកយក្សស៊ូណាមិ មានកម្ពស់ដល់ទៅ១៥ម៉ែត្រ បានបំផ្លាញអ្វីគ្រប់យ៉ាង ផ្ទះសម្បែងរបស់ពលរដ្ឋនៅលើកោះមួយក្នុងប្រទេសកោះ តុងហ្គា។ ជាមួយគ្នានេះកោះមួយផ្សេងទៀតនៅដលផ្ទះតែពីរខ្នងប៉ុណ្ណោះ ក្នុងគ្រោះធម្មជាតិមិនធ្លាប់មាននេះ។ សារព័ត៌មាន Daily Mail បានដកស្រងរបាយការណ៍តំបូងបំផុតរបស់រដ្ឋាភិបាលតុងហ្គា ប្រកាសកាលពីថ្ងៃទី ១៨ខែមករាថា មានមនុស្ស៣នាក់ស្លាប់ និងរងរបួសជាច្រើន ក្នុងការវាយប្រហារដោយរលកយក្សស៊ូណាមិ កម្ពស់១៥ម៉ែត្រ បង្កឡើងដោយការផ្តុះភ្នំភ្លើងកាលពីថ្ងៃទី ១៥ខែមករា។
អ្នកដែលស្លាប់ក្នុងហេតុការខាងលើ មាន ស្ត្រីអាយុ៦៥ឆ្នាំរស់នៅលើកោះ Mango បុរសអាយុ៤៩ឆ្នាំនៅលើកោះ Nomuka និងជនជាតិអង់គ្លេសម្នាក់ឈ្មោះ Angela Glover នៅលើកោះ Tongatapu ។
មន្ត្រីរដ្ឋាភិបាលតុងហ្គា បានប្រកាសថា ផ្ទះអ្នកភូមិទាំងអស់នៅលើកោះតុងហ្គា ត្រូវរលកយក្សស៊ូណាមិ បំផ្លាញទាំងស្រុង ។ ជាមួយគ្នានោះដែរ កោះ Fonoifua នៅសល់តែផ្ទះពីរខ្នងបុណ្ណោះស្ថិតនៅតំបន់ខ្ពស់។ ដោយឡែកកោះ Namuka ក៏រងការខូចខាតយ៉ាងខ្លាំងផងដែរ ។
សកម្មភាពជួយសង្គ្រោះនឹងជម្លៀសពលរដ្ឋទ្រង់ទ្រាយធំកើតឡើងនៅលើកោះ Mango , founifua និង Atata ។ បណ្តាញទំនាក់ទំននង ទាំងក្នុងនិងក្រៅប្រទេស នៅតុងហ្គាត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់តាំងពីការផ្ទុះភ្នំភ្លើង បង្កឲ្យមានរលកយក្សស៊ូណាមិ និងផ្សែង ធុលីគ្រប់ដណ្តប់លើប្រទេសកោះនេះទាំងស្រុង។ ខ្សែកាប់ អ៊ិនធឺណិត ក្រោមបាតសមុទ្រតភ្ជាប់ជាមួយប្រទេសខាងក្រៅត្រូវបានដាច់ដោយការផ្ទុះភ្នំភ្លើងធ្វើ ឲ្យការទំនាក់ទំនងជាមួយខាងក្រៅត្រូវកាត់ផ្តាច់ទាំងស្រុង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។