កូ​វីដ​១៩៖ នៅ​ទូទាំង​ពិភពលោក កើនឡើង​ដល់ ៣៣១​លាន ៤១​ម៉ឺន​នាក់​ហើយ ខណៈ​អ្នកស្លាប់ ៥​លាន ៥៦​ម៉ឺន​នាក់​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៣៣១​លាន​៤១​ម៉ឺន​៨៩១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៥​លាន​៥៦​ម៉ឺន​៣​ពាន់​៤៦៥​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​២៦៩​លាន​៥​ម៉ឺន​២​ពាន់​៧៣៨​នាក់​នៅ​ទូទាំង​សកលលោក​។ នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​។

​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ ដោយមាន​អ្នក​ឆ្លង​ចំនួន​៦៧​លាន​៦៣​ម៉ឺន​១​ពាន់​១៩១​នាក់ ស្លាប់​ចំនួន​៨៧​ម៉ឺន​៤​ពាន់​៣២១​នាក់ និង​ជាសះស្បើយ​ចំនួន​៤៣​លាន​១៦​ម៉ឺន​៥​ពាន់​៦៦៧​នាក់ ។

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ COVID-19 គឺ​ប្រទេស​ឥណ្ឌា ដោយមាន​អ្នក​ឆ្លង​ចំនួន​៣៧​លាន​៦០​ម៉ឺន​២​ពាន់​៨៣២​នាក់ ស្លាប់​៤៨​ម៉ឺន​៦​ពាន់​៧៨៤​នាក់ និង​ជាសះស្បើយ​៣៥​លាន​៣៧​ម៉ឺន​៨​ពាន់​៨៧២​នាក់ ។ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល ដោយមាន​អ្នក​ឆ្លង​ចំនួន​២៣​លាន​៨​ពាន់​៣​ពាន់​២៩៧​នាក់ ស្លាប់​ចំនួន​៦២​ម៉ឺន​១​ពាន់​២៦១​នាក់ និង​ជាសះស្បើយ​២១​លាន​៧១​ម៉ឺន​៨៣១​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close