កម្ពុជា ថ្កោលទោស​ចំពោះ​ការវាយប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការវាយប្រហារ​ដែល​គួរឱ្យ​ស្អប់ខ្ពើម​ទៅលើ​ទីតាំង​ស្តុក​ប្រេង​ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​បានធ្វើអោយ​បាត់បង់​ជីវិត​ជន​ស៊ីវិល និង​ការខូចខាត​ទ្រព្យសម្បត្តិ​។​

​តាម​សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា កម្ពុជា អំពាវនាវ​ឱ្យ​ប​ញ្ឃ​ប់​នូវ​រាល់​សកម្មភាព​ហឹ​ង្សា ដែល​ធ្វើអោយប៉ះពាល់​ដល់​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​នៅក្នុង​តំបន់ និង​ដល់​អាយុជីវិត​ជន​ស៊ីវិល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close