ក្រសួងបរិស្ថាន អបអរសាទរ​ចំពោះ​រាជធានី និង​ក្រុង​ទាំង​៤ ទទួល​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន ឆ្នាំ​២០២១

​តាមរយៈ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ និង​ក្រុង​ចំនួន​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ពានរង្វាន់​ពី​លេខា​ធិ​ដ្ឋា​ន​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៦ និង​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​និរន្ត​ភាព​បរិស្ថាន​ទីក្រុង​ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។​

​គណៈកម្មាធិការ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន​ឆ្នាំ​២០២១ បានសម្រេច​ផ្តល់​ពាន់រង្វាន់ ជូន​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានទទួល​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​លើក​ទី​៥ និង​រាជធានី​ភ្នំពេញ ទទួលបាន​វិ​ញ្ញាប​ត្រ​ទទួលស្គាល់​ជាទី​ក្រុង​ទឹកស្អាត ទីក្រុង​កែប​ជាទី​ក្រុង​ខ្យល់​ស្អាត និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ជាទី​ក្រុង​ដី​ស្អាត នៃ​វិញ្ញាបនបត្រ​ទទួលស្គាល់​លើក​ទី​៤​។​

​ក្រសួងបរិស្ថាន សូម​ចូលរួម​អបអរសាទរ​ចំពោះ​រាជធានី និង​ក្រុង​ទាំង ៤ ជា​ជ័យលាភី​!៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close