ពលករខ្មែរ ២២៥នាក់ ត្រូវថៃបញ្ជូនត្រឡប់មកវិញតាមច្រកអូរអន្លក់
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករខ្មែរចំនួន ២២៥នាក់ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។
បើតាមលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឲ្យដឹងថាបន្ទាប់ពីសាកសួរ, កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ -១៩ រួចចំនួន ២២៥នាក់, ស្រី៨០នាក់ ក្មេង៤១នាក់ (ស្រី២០នាក់) កម្លាំងបានកត់ឈ្មោះរួចក្រុមគ្រូពេទ្យធ្វើតេសរហ័ស ។ ជាលទ្ធផល៖ -អវិជ្ជមានកូវីដ-១៩ ទាំងអស់ ។
យ៉ាងណាក៏ដោយពលករចំនួន ៤៥នាក់(ស្រី១៧នាក់) ក្មេង៤នាក់(ស្រី១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨០នាក់.ស្រី៦៣នាក់. ក្មេង៣៧នាក់(ស្រី១៩នាក់) ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន២៤នាក់ (ស្រី១០នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។