សមត្ថកិច្ច បង្ក្រាប​គ្រឿងញៀន​ជាង ២៥​គីឡូក្រាម និង​ចាប់ខ្លួន​បុរស​ជនជាតិខ្មែរ​ម្នាក់

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានធ្វើការ​ស្រាវជ្រាវ នឹង​ដល់​ឈានទៅ​បង្ក្រាប​គ្រឿងញៀន​ជាង ២៥​គីឡូក្រាម នៅ​ចំណុច​បន្ទប់​ជួល​លេខ​៩ ផ្លូវលំ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង កាលពី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​កន្លងទៅ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ា​ត ម៉ា​ទី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រួម​នឹង​វត្ថុតាង មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ២០.៩៩០,៧៣​ក្រាម អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២.៨០០​ក្រាម កេ​តា​មីន​(Ketamine) ១.៤០២​ក្រាម សរុប​ទម្ងន់ ២៥. ១៩២.៧៣​ក្រាម ។ ក្រៅពីនេះ​ក៏បាន​រក​ឃេ​ី​ញ​អាវុធ​វែង ២​ដើម និង​គ្រាប់​ចំនួន ៩៦​គ្រាប់ ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ចាត់​ការបន្ត​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close