ថៃ ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ជាង​៧​ពាន់​នាក់ នៅ​ព្រឹក​នេះ​!

​ថៃ​៖ ប្រទេស​ថៃ បានប្រកាស​នា​ព្រឹក​ថ្ងៃទី​២៤ មករា ២០២២​នេះ​ថា ខ្លួន​រកឃើញ​ករណី​កូ​វីដ​ថ្មីៗ ចំនួន​៧១៣៩​នាក់ និង​ស្លាប់​១៣​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ក្នុងចំណោម​ជាង​៧​ពាន់​នាក់​នេះ មានតែ​១៩៥​នាក់​ទៀត ជា​ករណី​នាំចូល ក្រៅពីនេះ សុទ្ធតែជា​ការឆ្លង​ក្នុង​សហគមន៍ ប៉ុន្តែ ក៏មាន​អ្នកជំងឺ ជាង​៨​ពាន់​នាក់​បានជា​សះស្បើយ​ផងដែរ​។​

​ចាប់តាំងពី​កើតមាន​កូ​វីដ​ដំបូង កាលពីដើមឆ្នាំ​២០២២ ថៃ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់ ២,២៨០,១០៩​នាក់​ហើយ ស្លាប់​កើន​ដល់ ២២០៤៥​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ មករា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close