អាជ្ញាធរ ជួយសង្គ្រោះស្រូវប្រាំង ១២០ហិកតា លើឃុំចំនួន២ នៃខេត្តពោធិ៍សាត់

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចល័តម៉ាស៊ីន បូមទឹកខ្នាតធំ ចំនួន ០១គ្រឿង អន្តរាគមន៍បូមទឹក ពីសំណង់ក្បាលហុងសឹ្ទងពោធិ៍សាត់ ដើម្បីជួយសង្គ្រោះស្រូវប្រាំង ចំនួន ១២០ហិកតា លើឃុំសង្កាត់២ឝឺ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះគ្រោះរាំងស្ងួត និងការខ្វះខាតទឹកធ្វើចម្ការបានកើតមានឡើងនៅច្រើនទីកន្លែងក្នុងប្រទេសកម្ពុជា ហើយក្រុមអ្នកជំនាញកិច្ចការធនធានទឹកបានឲ្យដឹងថា ទាំងអស់នេះបណ្ដាលមកពីការប្រែប្រួលធាតុអាកាសជាទូទៅនៅកម្ពុជាប្រទេសយើង និងសកលលោកផង ជាពិសេសបណ្ដាលមកពីការរុករានដីដើម្បីបង្កើតស្រែចម្ការថ្មីៗដោយសារតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។