រថយន្ត​ដឹក​ស្រា​បៀរ បើក​ធ្លាក់​ផ្លូវ ក្រឡាប់​ស្លាប់​ម្នាក់ និង​របួស​ពីរ​នាក់

​ខេត្តកំពត​៖ ស្ត្រី​ម្នាក់​ជា​ម្តាយ បាន​ស្លាប់ និង​ឪពុក និង​កូន រងរបួស ខណៈ​កំពុងធ្វើដំណើរ​តាម​រថយន្ត​ជ្រុល​ធ្លាក់​ផ្លូវ ក្រឡាប់​ដោយ​ខ្លួនឯង កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រេច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។​

​នគរបាល​ស្រុក​ឈូក បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ អាន លន អាយុ ៣៧​ឆ្នាំ​។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ យ៉ាង សាញ់ អាយុ​៤២​ឆ្នាំ និង​កូនប្រុស​ឈ្មោះ សង សារ​ព្រឹក អាយុ​៣​ឆ្នាំ បាន​រងរបួស​។ ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ទួល​កកោះ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​ក្រោយពេល​សមត្ថកិច្ច បាន​ជួយ​គាស់​ទាញយក​ជ​រងគ្រោះ​ចេញមកក្រៅ និង​បញ្ជូន​ជនរងគ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close