ទីតាំង​សត្តឃាត​មាន់​មួយកន្លែង នៅ​ខណ្ឌឫស្សីកែវ ត្រូវ​បិទ​ដំណើរការ ដោយសារ​ជះក្លិន​ស្អុយ ប៉ះពាល់​ដល់​ពលរដ្ឋ​

​ភ្នំពេញ​៖ ទីតាំង​សត្តឃាត​មាន់​មួយកន្លែង នៅ​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​អាជ្ញាធរ ចុះ​បិទ​ចោល​ទាំងស្រុង ដោយសារ​ជះក្លិន​ស្អុយ និង​សំឡេង​រំខាន ដល់​ប្រជាពលរដ្ឋ​។​

​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ ថា ក្រោយពី​ទទួលបាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ អភិបាលខណ្ឌ​ឫស្សីកែវ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​ទីតាំង​សត្តឃាត​មាន់​ខាងលើនេះ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​តែម្តង​។​

​គួរ​បញ្ជាក់ថា ទីតាំង​នេះ មាន​ម្ចាស់​ឈ្មោះ សុខ សុគន្ធ ដោយសារតែ​ម្ចាស់​អាជីវកម្ម​មិនបាន​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ ទៅតាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​ជះក្លិន​ស្អុយ និង​បន្លឺសំឡេង​រំខាន​ទាំងយប់​ទាំង​ថ្ងៃនោះ ទើប​អាជ្ញាធរ​សម្រេច​បិទ​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close