មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង កំពុង​វាយលុក​ប្រទេស​ហ្វីលីពីន

​ក្រសួងសុខាភិបាល​ហ្វីលីពីន បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ចំនួន ១៥,៧៨៩​នាក់​និង ស្លាប់ ចំនួន​៦៦​នាក់​បន្ថែមទៀត​នៅ​ថ្ងៃ ទី​២៧​មករា ឆ្នាំ​២០២២ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ខណ​:​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កើន​ឡើងជា​លំដាប់ រហូតដល់​ជាង ៣​លាន​នាក់​ហើយ នាពេលនេះ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​។

​ស្ថានភាព​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ហ្វីលីពីន ហាក់​មិនទាន់​មានការ​ថមថយ​សោះ ដោយ​រហូត​ត​មកដល់ពេលនេះ ហ្វីលីពីន បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​រហូត​ទៅដល់​៣,៤៧៥,២៩៣​នាក់​ជាសះស្បើយ​ឡើង​ចំនួន ៣,១៩១,២១៩​នាក់ និង​ស្លាប់​ចំនួន ៥៣,៦៦៤​នាក់​។

​សូមជម្រាបថា​ប្រទេស​ហ្វីលីពីន កំពុងតែ​ជួប​បញ្ហា​ប្រឈម​មួយទៀត​នោះ គឺជា​ការ ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស បំប្លែង​ថ្មី​អូ​មី​ក្រុង ហើយ ថ្ងៃទី​១៥ ខែមករា កន្លងទៅ ប្រទេស​ហ្វីលីពីន រកឃើញ​អ្នក​ឆ្លង​ប្រចាំ​ខ្ពស់បំផុត​រហូតដល់​៣៩,០០៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close