ប្រទេស​ថៃ ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក រាល​ដល់​ខេត្ត​ចំនួន​១៣!

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ លោក Chalermchai Srion បាន​ទទួលស្គាល់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) ឥឡូវនេះ បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន​១៣ របស់​ប្រទេស​ថៃ នៅ​ភាគ​កណ្តាល ភាគ​ឦសាន និង​ភាគខាងត្បូង រួមទាំង​ទីក្រុង​បាងកក ផងដែរ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ Thaipbs នា​ថ្ងៃទី​២៧ មករា ២០២២​។

​លោក បាន​បន្តថា នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ នឹង​ស្វែងរក​ការប្រឹក្សា​ពី​ភាគី​ចិន និង​វៀតណាម អំពី​វិធី​ដែល​ពួកគេ បានទទួល​ជោគជ័យ ក្នុងការ​ដោះស្រាយ​ជំងឺ​ដូចគ្នានេះ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ខាងមុខ​។

​លោក Chalermchai បាន​ដកស្រង់​ការរកឃើញ​បែបនេះ របស់​គណៈកម្មាធិការ​ទទួលបន្ទុក​បង្ការ គ្រប់គ្រង និងលុបបំបាត់​ជំងឺ ASF ដែល​ប្រមូលបាន​ក្នុងអំឡុងពេល​ត្រួតពិនិត្យ ដែល​បាន​ធ្វើឡើង​រវាង​ថ្ងៃទី​១០ និង​ថ្ងៃទី​២៥ ខែមករា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close