ងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាប បានឈើចំរុះជាច្រើន កំណាត់នៅក្បែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឥណ្ឌាមួយឈ្មោះថា”SK ឥណ្ឌា” ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគីរី…
សេចក្ដីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចប្រចាំដែនដីស្រុក និងខេត្តភាគឦសាន្ដនោះ មិនមានអ្នកណាហ៊ានចុះបង្ក្រាបនិងរឹបអូសនោះទេ ប្រសិនបេីថ្នាក់ជាតិមិនអើពើបញ្ជានេះ ។
គំនរឈ់ដ៏ច្រេីនសន្ធឹកសន្ធាប់នោះ ត្រូវគេប្រទះឃេីញ ហេីយកងកម្លាំងប្រចាំមូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគីរី លោក ជា ពេជ្រ បានចុះទៅធ្វេីការរឹបអូសឈេីជ្រុងទាំងនោះកាលពីថ្ងៃទី២៤តុលា ក្រោយពីមេបញ្ជាការ រងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល បញ្ជាឱ្យចុះបង្ក្រាបតែធ្វើសើសើ ។ ឈេីជ្រុងទាំងនោះមានដូចជា ឈេីសុក្រម កកោះ និងឈេីធ្នង់ ជាដេីមរាប់រយម៉ែតគូប។
ឈេីទាំងនេះត្រូវគេសង្ស័យថា ឈ្មួញមានលុយ មានបុណ្យស័ក្ដិ និងខ្នងបង្អែកធំៗធ្វេីការដឹកជញ្ជូនចេញពីតំបន់ព្រៃការពារជាប់ទំនប់វារីអគិ្គសនីសេសាន្ដក្រោមពីរ ស្ថិតក្នុងស្រុកសេសាន្ដ ខេត្តស្ទឹងត្រែង នាំយកមកលាក់ទុកដឹកចេញទៅកាន់ប្រទេសវៀតណាម តាមរថយន្ដធុនធំៗ តាមច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ។
នៅច្រេីនថ្ងៃក្រោយការបង្ក្រាប ចាប់តាំងពីថ្ងៃទី២៤ ខែតុលា រហូតមកដល់ថ្ងទី២៦ ខែតុលា ២០១៨នេះ គេនៅមិនទាន់ដឹងពីលទ្ធផលក្នុងការបង្ក្រាបឈេីនោះទេ ដោយមិនថាសមត្ថកិច្ច រឹបអូសឈេីបានប៉ុន្មានដុំ និងប៉ុន្មានម៉ែត្រគូបនោះដែរ ហេីយដឹកជញ្ជូនយកទៅរក្សាទុកនៅទីណានោះនៅឡេីយទេ ព្រោះសមត្ថកិច្ច ជាពិសេសមន្ដ្រីព្រៃឈេីនៅទីនោះមិនមានលេខទូរស័ព្ឌសម្រាប់សួរនាំបាននោះឡេីយ.។ ប្រការនេះធ្វើឲ្យគេជឿថាប៉ះខ្សែធំហើយបានសំងំឈឹងចឹងនោះ.។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។