សម្តេចតេជោ អំពាវនាវឲ្យប្រុងប្រយ័ត្ន អូមីក្រុង ខណៈករណីឆ្លងក្នុងសហគមន៍មានច្រើនជាងនាំចូល!

ភ្នំពេញ៖ នៅក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរសូមមេត្តាប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កុំប្រហែស ភ្លេចខ្លួនឲ្យសោះ ពីព្រោះថាកម្ពុជានាពេលបច្ចុប្បន្ននេះមានករណីឆ្លងអូមីក្រុង ជាបន្តបន្ទាប់ដោយភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍កម្ពុជាផ្ទាល់ ករណីនាំចូលជាចំនួនមួយដែលតិចតួចតែប៉ុណ្ណោះ។

សម្តេចបានមានប្រសាសន៍បន្ថែមថា ខ្ញុំសូមអំពាវនាវ ដើរលេងក៏ដើរចុះ តែសូមឱ្យមានការប្រុងប្រយ័ត្ន ឥឡូវនេះអូមីក្រុងបានឆ្លងនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញរបស់យើង ហើយក៏ត្រូវបានអនុញ្ញាតិឲ្យព្យាបាលនៅផ្ទះ ពោលគឺការនាំចូលមានចំនួនតិច និងនៅតាមសហគមន៍មានចំនួនច្រើន សូមឲ្យបងប្អូនទាំងអស់គ្នា បន្តនៅវិធានការប្រុងប្រយ័ត្នបីកុំបីការពារឲ្យបានល្អ គួបផ្សំជាមួយនឹងការចាក់វ៉ាក់សាំងផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។