ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​បណ្តាល​ឲ្យ​ជើងហោះហើរ​រាប់ពាន់​ត្រូវ​លុបចោល​នៅ​អាមេរិក​

​នៅ​តំបន់​ភាគ​ឦ​សាន្ត​អាមេរិក​មាន​ជើងហោះហើរ​ជាង ១៤០០​ជើង ត្រូវបាន​លុបចោល​នៅ​ថ្ងៃទី ៣០​ខែមករា​(​ពេលវេលា​អាមេរិក​) ក្រោយពេល​បណ្តា​រដ្ឋ​នៅ​តំបន់​ភាគ​ឦ​សាន្ត​អាមេរិក​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ព្យុះ​ព្រិល ហើយ​រដ្ឋ​មួយចំនួន​បានប្រកាស​អាសន្ន ។​

​តាម​គេហទំព័រ FlightAware គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៣០​ខែមករា មាន​ជើងហោះហើរ​ក្នុងស្រុក​ចំនួន​ជាង ១៤៥០ ជើង​ត្រូវ​លុបចោល​។ ក្រៅពីណេះ​ក៏មាន​ជើងហោះហើរ​ចំនួន​១៧៧៤​ជើង ពាក់ព័ន្ធ​អាមេរិក មាន​ជើងហោះហើរ​ក្រៅប្រទេស ក៏ត្រូវ​បាន​លុបចោល ឬ​ពន្យា​ពេល​។ អាកាសយានដ្ឋាន LaGuardia និង​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy ក្នុង​ទីក្រុង​ញូវយ៉ក និង​អាកាសយានដ្ឋាន​អន្តរជាតិ Boston Logan មាន​ជើងហោះហើរ​ត្រូវ​លុបចោល​ច្រើនជាងគេ ។​

​ក្នុង​តំបន់​ជាច្រើន​នៅ​ភាគ​ឦ​សាន្ត​អាមេរិក មាន​ព្រិល​ធ្លាក់​កម្រាស់​ដល់​ទៅ ៦០​សង់ទីម៉ែត្រ បង្ខំ​ឲ្យ​រដ្ឋា​ភី​បាលរ​ដ្ឋ ត្រូវ​បិទទ្វារ​និង​ប្រកាសអាសន្ន ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ ។ ជាមួយគ្នានេះ នៅ​ទីក្រុង Long Island រដ្ឋ​ញូវយ៉ក មាន​មនុស្ស​៣​នាក់​ស្លាប់​ពាក់ព័ន្ធ​ព្យុះ​ព្រិល​។​

​នៅក្នុង​រដ្ឋ Massachusetts ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៣១​ពាន់​នាក់​គ្មាន​អគ្គិសនី​យ៍​ប្រើប្រាស់​តាំងពីព្រឹក​ថ្ងៃទី ៣០​ខែមករា ហើយ​ការដាក់​ភ្លើង​នឹង​អូសបន្លាយ​ដល់​បញ្ចប់​ថ្ងៃទី​៣១​ខែមករា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close